Cicada – English

សារៈសំខាន់នៃកិច្ចព្រមព្រៀងក្នុងវិស័យសិល្បៈ​ | The Importance of Agreement in the Arts Sector

នៅប្រទេសកម្ពុជា គេសង្កេតឃើញថា សិល្បករមិនសូវនិយមអំពីសារៈសំខាន់នៃការធ្វើកិច្ចព្រមព្រៀងទាក់ទង​នឹងការងារសិល្បៈរបស់ពួកគេឡើយ។  តាមការស្រាវជ្រាវ «ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋក្រៅប្រព័ន្ធនៅកម្ពុជា៖ ការកំណត់ធនធានមនុស្ស និងស្ថានភាពសេដ្ឋកិច្ចសង្គម» ដែលសមាគមស៊ីកាដាបានស្រាវជ្រាវកាលពីឆ្នាំ ២០២២ បានរកឃើញថា ៩០% នៃសិល្បករចំនួន ៤១៤ នាក់ ពុំមានកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរ ឬផ្លូវការឡើយ។  ទិន្នន័យនេះបានបញ្ជាក់ថា មានសិល្បករតែ ១០% ប៉ុណ្ណោះ ដែលមានកិច្ចសន្យាការងារ។​

កាលពីប៉ុន្មានឆ្នាំមុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំប្រកាសមួយ ដែលបានរំលេចអំពី ភាពចាំបាច់នៃការធ្វើកិច្ចសន្យាការងារ តែប្រកាសនេះនៅមិនទាន់បានចេញជាសាធារណៈនៅឡើយ។

ការដែលគ្មានកិច្ចសន្យាជាមុន បញ្ជាក់អំពីការជឿទុកចិត្តគ្នា ពោលគឺការពឹងផ្អែកលើសម្តីដែលបានជជែកគ្នា។ តាមការសង្កេតពីទិន្នន័យស្រាវជ្រាវខាងលើ សិល្បករមួយចំនួនបានប្រើប្រាស់វិក្កយបត្រ ដែលមានបញ្ជាក់អំពីចំនួនប្រាក់កក់ និង​ប្រាក់ដែលនឹងត្រូវបង់ក្រោយពេលការសម្តែងបានចប់សព្វគ្រប់។ តែទោះជាយ៉ាងណា លក្ខខណ្ឌផ្សេងទៀត ទាក់ទងនឹងម៉ោង រយៈពេលសម្តែង ចំនួនសិល្បករ…។ល។ ជាទូទៅមិនមានបញ្ជាក់ក្នុងវិក្កយបត្រនោះទេ។ កិច្ចសន្យាការងារពេញលេញកម្រឃើញមាន ជាពិសេស កិច្ចសន្យរបស់សិល្បករឯករាជ្យ។ ព័ត៌មានទាក់ទងនឹងទំនាស់ តែងតែឮជារឿយៗក្នុងសហគមន៍សិល្បៈ។

កិច្ចសន្យាការងារ ពេញលេញ មានសារៈសំខាន់ជាច្រើន។  សមាគមស៊ីកាដាសូមលើក យកករណីសិក្សា មួយចំនួន ដែលបញ្ជាក់បង្ហាញអំពីសារៈសំខាន់នៃកិច្ចសន្យាការងារ។

តាមគេហទំព័រ Artists’ Rough Guide to Contracts បានសរសេរថា កិច្ចសន្យាការងារអាចដើរតួនាទីជាភស្តុតាង អំពីកិច្ចព្រមព្រៀងគ្នារវាងភាគីពាក់ព័ន្ធ។ តែទោះជាយ៉ាងណាក៏ដោយ គេហទំព័រនេះបានរៀបរាប់ថា មានសិល្បករជាច្រើន បានចៀសវាងមិនស្នើសុំឱ្យមានកិច្ចសន្យាការងារ និងបើទោះជាមានកិច្ចសន្យា ក៏មិនបានអានឲ្យល្អិតល្អន់ដែរ។

ខាងក្រោមនេះជាសារៈសំខាន់មួយចំនួននៃកិច្ចសន្យាការងារ៖

  • កំណត់អំពីលក្ខខណ្ឌ៖ កាលបរិច្ឆេទសំខាន់ៗ, ម៉ោង និងថេរៈវេលានៃការសម្តែង, តួនាទី និងការទទួលខុសត្រូវរវាងភាគីពាក់ព័ន្ធ, ថ្លៃការងារ កម្មសិទ្វិបញ្ញា របាយការណ៍…។ល។
  • បានពិគ្រោះ និងបញ្ជាក់ច្បាស់លាស់ពីលក្ខខណ្ឌនានា មុននឹងសរសេរកិច្ចសន្យាការងារ
  • បង្ការជម្លោះដែលអាចកើតមានមុន ពេលសម្តែង និងក្រោយពេលសម្តែង
  • មានអ្នកជួយដឹងឮ អំពីកិច្ចសន្យាការងារ ដែលអាចជួយជាសាក្សីនៅពេលចាំបាច់

ភាគីពាក់ព័ន្ធទាំងអស់អាចនឹងមានហានិយភ័យដូចគ្នា នៅពេលដែលការងារសិល្បៈមួយ គ្មានកិច្ចសន្យាការងា​រ។ សិល្បករអាចរងផលប៉ះពាល់ដូចជា ទទួលប្រាក់មិនគ្រប់ចំនួន ទទួលការងារច្រើនជាងការរំពឹងទុក ខាងបង់ពេលវេលា កេរ្តិ៍ឈ្មោះ     និងធនធាន ពេលមានជម្លោះជាដើម។ ឯភាគីម្ខាងទៀតអាចជួបការលំបាក ដូចជា ការមិនគោរពពេលវេលា ឬអវត្តមានរបស់សិល្បករ ខូចកម្មវិធី ខាតពេល បាត់បង់ទំនុកចិត្តពីភ្ញៀវ ឬទស្សនិកជន​ ។ល។ ដូចនេះ ជាការល្អ កិច្ចសន្យាការងារគឺចាំបាច់ណាស់ក្នុងវិស័យការងារទូទៅ រួមទាំងវិស័យសិល្បៈផងដែរ។

ការងារសិល្បៈគឺស្មុគស្មាញខ្លាំង ព្រោះសិល្បៈមានច្រើនទម្រង់ និងទម្រង់នីមួយៗមានលក្ខណៈពិសេស

រៀងខ្លួន ដែលតម្រូវឱ្យភាគីទាំងពីរ ឬច្រើន សិក្សា ឈ្វេងយល់ និងពិភាក្សាគ្នាឱ្យបានល្អិតល្អន់ និងយល់ជាមុនជាមួយគ្នា។ តែទោះជាយ៉ាងណា កិច្ចសន្យាការងារក៏មិនប្រាកដថា នឹងគ្របដណ្តប់គ្រប់វិវាទដែលអាចកើតឡើងដែរ តែការមានកិច្ចសន្យាការងារជាមុនអាចកាត់បន្ថយជម្លោះបានច្រើន។

More Recent News

December 26, 2025 When Artists Meet: A Night of Sharing and Inspiration October 17, 2025