Cicada – English

ប្រកាសជ្រើសរើសអ្នកហាត់ការ​

សាវតារ៖


សមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សាហកម្មកែច្នៃនៃកម្ពុជា (សមាគមស៊ីកាដា) ជាសមាគមទើបបាន​បង្កើត​ថ្មី ដោយចង់មើលឃើញវិស័យវប្បធម៌ និងច្នៃប្រតិដ្ឋរីកចម្រើន, ចម្រុះ, និងមានសិទ្ធិអំណាច ដែលចូលរួមដល់ភាពរីកចម្រើននៃសង្គមកម្ពុជា។ បេសសកកម្មរបស់ពួកយើង គឺធ្វើឱ្យមានផលប៉ះពាល់ដល់គោលនយោបាយតាមរយៈការស្រាវជ្រាវ, ការ​​កសាងសមត្ថភាព, និង ការសន្ទនា ដែលរួមគ្នាអភិវឌ្ឍ និងធ្វើឱ្យរីកចម្រើននៃវិស័យ​ វប្បធម៌ និងច្នៃប្រតិដ្ឋ សម្រាប់ការទទួលស្គាល់ថ្នាក់ជាតិ និង សកលលោកចំពោះសិល្បៈ វប្បធម៌ និងច្នៃប្រតិដ្ឋនៃកម្ពុជា។ សមាគម​ស៊ីកាដា មានផែនការអទិភាពជាយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ ការតស៊ូមតិ និងគោលនយោបាយ ការស្រាវជ្រាវ សមាជិកភាព ការកសាងបណ្តាញដៃគូ និងការអភិវឌ្ឍស្ថាប័ន ។ ស៊ីកាដា មានគោលបំណងធ្វើជាតំណាង  និងស្វែងរកការគាំទ្រនូវឧស្សាហកម្ម​ច្នៃប្រតិដ្ឋ និង​វប្បធម៌​ដើម្បីអភិវឌ្ឍ​ប្រកបដោយ និរន្តរភាព និងបរិយាបន្នមួយដែលធានាថាឧស្សាហកម្មច្នៃប្រតិដ្ឋ និងវប្បធម៌គឺជាបេះដូងនៃការសម្រេចចិត្តក្នុងគោលនយោបាយ សេដ្ឋកិច្ច និងសង្គម។ គេហទំព័រ https://www.cicadakh.org/en/

សាវតារនៃការងារហាត់ការ៖


នៅក្នុងផែនការយុទ្ធសាស្រ្តមួយក្នុងចំណោមទាំងប្រាំ គឺ សមាជិកភាព ដែលសមាគមស៊ីកាដាត្រូវធ្វើការជិតស្និទ្ធជាមួយសមាជិក ដើម្បីអាចឆ្លើយតបនឹងតម្រូវការរបស់សមាជិក ក៏ដូចជាបង្កើនអត្ថប្រយោជន៍ដល់សមាជិក។ ជាពិសេស ក្នុងឆ្នាំ ២០២៤នេះ សមាគមស៊ីកាដាមានបំណងបង្ហាញពីសមាសភាពនៃសមាជិករបស់ខ្លួន ក្នុងគោលបំណងណែនាំជូនសហគមន៍វប្បធម៌ និង ច្នៃប្រតិដ្ឋ និងជួយផ្សព្វផ្សាយពីសិល្បករ និងស្ថាប័នរបស់សមាជិកនីមួយៗឲ្យកាន់តែទូលំទូលាយ។ បន្ថែមជាងនេះទៀត សមាគម ស៊ីកាដាមានបំណងផ្តល់ព័ត៌មានអំពីការវិវត្តនៃកិច្ចគាំពារសង្គម ជូនដល់សមាជិក និងសិល្បករ និងប្រតិបត្តិករវប្បធម៌ ដែលបានឆ្លើយតបសម្ភាសគម្រោងស្រាវជ្រាវរបស់សមាគមកន្លងមក។

ដូចនេះ សមាគមស៊ីកាដា កំពុងស្វែងរកអ្នកហាត់ការចំនួនមួយនាក់ (០១) ដើម្បីគាំទ្រការងារសមាគមទាក់ទងនឹងសមាជិកភាព។ សូមអានព័ត៌មានសំខាន់ៗទាក់ទងនឹងការទទួលខុសត្រូវ និងបទពិសោធន៍ចាំបាច់នានាដូចខាងក្រោម។

តួនាទី និងការទទួលខុសត្រូវ៖


  • ឈ្វេងយល់អំពីការងារស៊ីកាដា តាមរយៈការណែនាំអំពីការងារ
  • រៀបផែនការការងារ តាមការណែនាំរបស់អ្នកសម្របសម្រួលសមាគមស៊ីកាដា
  • ប្រមូលព័ត៌មានសាវតារ ឬអត្ថបទសង្ខេបចាំបាច់ពីសមាជិកស៊ីកាដា និងចងក្រង រក្សាទុកក្នុងប្រព័ន្ធទិន្នន័យរបស់ស៊ីកាដា
  • ផ្តល់ជូននូវព័ត៌មានស្តីអំពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិក នៅ​​តាម​បណ្តារាជធានី និងខេត្ត
  • ផ្តល់ការគាំទ្រដល់ការងារទាក់ទងនឹងការផ្សព្វផ្សាយ
  • ប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពការងារ

ជំនាញ និងបទពិសោធន៍៖


  • មានបទពិសោធន៍ក្នុងការដកស្រង់ និងរក្សាទុកព័ត៌មាន
  • មានជំនាញសម្របសម្រួលការងារ
  • មានការគ្រប់គ្រងពេលវេលា
  • និយាយ និងសរសេរភាសាខ្មែរបានល្អ និងភាសាអង់គ្លេសខ្លះរឹតតែប្រសើរ
  • ចេះប្រើកម្មវិធី Microsoft Office និង កម្មវិធីកាត់តរូបភាព Illustrator (រឹតតែប្រសើរ តែមិនចាំបាច់)
  • មានទំនាក់ទំនងល្អ
  • ចង់រៀនសូត្រអ្វីដែលថ្មីៗ
  • មានភាពបត់បែនចំពោះការងារ
  • មានចំណាប់អារម្មណ៍ក្នុងវិស័យសិល្បៈ និងវប្បធម៌នៅកម្ពុជា
  • មានពេលយ៉ាងតិច ៣ ពេល ក្នុងមួយសប្តាហ៍ (អាចចរចាបាន)

អត្ថប្រយោជន៍៖


  • ទទួលបានបទពិសោធន៍ការងារទាក់ទងនឹងសមាជិកភាព ការប្រមូល និងរក្សាទុកព័ត៌មាន
  • ទទួលបានចំណេះដឹងទាក់ទងនឹងវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋ
  • បង្កើនបណ្តាញទំនាក់ទំនងក្នុងសហគមន៍សិល្បៈ វប្បធម៌ និងច្នៃប្រតិដ្ឋ
  • ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ
  • លិខិតបញ្ចាក់អំពីការងារហាត់ការ

របៀបផ្ញើចំណាប់អារម្មណ៍៖


ដើម្បីផ្ញើចំណាប់អារម្មណ៍ សូមផ្ញើ ដោយប្រាប់ថា ហេតុអ្វីបានជាអ្នកចាប់អារម្មណ៍នឹងការងារហាត់ការនេះ និងប្រវត្តិរូបសង្ខេប ដែលមានអ្នកជាអំណះអំណាងចំនួន ០២ រូប មក Info@cicadakh.org

ថ្ងៃផុតកំណត់ឈប់ទទួលពាក្យ៖ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣។ បេក្ខជនបីនាក់នឹងត្រូវជ្រើសរើស ដើម្បីសម្ភាសផ្ទាល់មាត់ក្នុងអំឡុងសប្តាហ៍ទីមួយ នៃខែមករា។ កាលបរិច្ឆេទចាប់ផ្តើមការងារ៖ អាចបត់បែនបាន តែយ៉ាងយូរចាប់ត្រឹម ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ ស្រ្តី និងជនមានពិការភាព ត្រូវបានលើកទឹកចិត្ត។

                                      **សម្រាប់សំណួរផ្សេងៗ សូមទាក់ទងមក សាគុណ តាមរយៈលេខ ០១២ ៤៣២ ២០១

More Recent News

ផលប្រយោជន៍ដ៏លើសលុបនៃឧស្សាហកម្មច្នៃប្រតិដ្ឋ April 23, 2024 ជំហររបស់ស៊ីកាដា | Statement of CICADA February 21, 2024